(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង មិនអាចទទួលយកបានឡើយ ចំពោះការដែលប្រទេសណាមួយ ដើរតួនាទីជា ប៉ូលិសឬចៅក្រមរបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ត្រូវបានក្រុមទាហានពិសេសអាមេរិកចាប់ខ្លួន នៅទីក្រុងការ៉ាកាស អំឡុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំតាមផ្លូវអាកាស ដែលបានប្រព្រឹត្តទៅរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីយប់រំលងអធ្រាត្រថ្ងៃសៅរ៍ ទី៣ ខែមករា។ លោក ម៉ាឌូរ៉ូ បច្ចុប្បន្ន កំពុងស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារមួយកន្លែង ក្នុងទីក្រុងញូវយ៉ក រង់ចាំបង្ហាញខ្លួននៅតុលាការនាថ្ងៃចន្ទនេះ ដើម្បីរងការចោទប្រកាន់ជាផ្លូវការ ពីបទល្មើសពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រឿងញៀន៕
នាំមកជូនដោយ៖ Ankgor7 News


